នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលមានប្ដី កូន និងក្រុមគ្រួសារកំពុងឈរជើងយ៉ាងអង់អាចក្លាហានចូលរួមការពារទឹកដី ដែលនេះជាការយកចិត្តទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាពិសេស ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសារ វីរយុទ្ធដែលកំពុងឈរជើងនៅជួរមុខចំនួន២ភូមិ គឺភូមិបឹងជង្រុកតេជោឈ្នះឈ្នះ និងភូមិបឹង៧៥តេជោឈ្នះឈ្នះ សរុបចំនួន៧៩គ្រួសារ ដែលក្នុងនោះមានអំណោយរបស់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា រួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខដុំ និងថវិកាមួយចំនួន ដែលជាការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរយុទ្ធ នៅសមរភូមិក្រោយ ដែលចូលរួមស្ម័គ្រចិត្តការពារជាតិមាតុភូមិក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ៕


