នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ០៨គ្រួសារ ដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅភូមិបឹងជ័រ និងភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារឧបត្ថម្ភជូនរួមមាន : ភួយ ០១ មី ១៥កញ្ចប់តូច ត្រីខ ០២កំប៉ុង សារុង ០១ ប៊ីចេង ០១កញ្ចប់ ស្ករស ០១កញ្ចប់ សាប៊ូ ០១កញ្ចប់ និងថវិកាចំនួន ៤០,០០០៛ ( សែសិបពាន់រៀល ) ។