ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូមត្តេយ្យ និងបឋមសិក្សា នៅមណ្ឌលប្រឡងវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ។
ឯកឧត្តមអភិបាលខេត្តផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ដែលត្រូវប្រឡង ត្រូវអនុវត្តឲ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ។ ឯកឧត្តមអភិបាលខេត្តថ្លែងនូវការកោតសរសើរ ក្មួយៗដែលឲ្យតម្លៃលើអាជីបជាគ្រូបង្រៀន និងសម្រេចចិត្តក្នុងការប្រឡងធ្វើជាគ្រូបង្រៀនដើម្បីផ្ទេរចំណេះដឹងដែលយើងមានជូនដល់ក្មួយៗ ប្អូនៗជំនាន់ក្រោយយើងទៀត ។
សូមបញ្ជាក់ថា៖ សម្រាប់ការប្រឡងនេះមានរយៈពេល ០១ ថ្ងៃ មាន០៣វិញ្ញាសារ (គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងវប្បធម៌ទូទៅ)ដែលមានបេក្ខជនសរុប ៤៦៥នាក់ ចែកចេញជា១៩បន្ទប់ ។
ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីភាពបើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូមត្តេយ្យ និងបឋមសិក្សា
