ក្រសួងកសិកម្ម និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ ចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម


ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកករសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក QIU WENXU នាយកប្រតិបត្តិ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជេីញចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបជូនថា ចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ធ្វេីឡេីងក្នុងគោលបំណងបង្កេីនការវិនិយោគលើអនុវិស័យសំខាន់ៗផ្តោតលេីការពិសោធន៍ស្រាវជ្រាវ និងពង្រីកទំហំនៃការកែច្នៃកសិផលសក្តានុពល សំដៅបង្កេីនការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទទួលបានផលចំណេញទាំងអស់គ្នា៕