ឯកឧត្តម យន្ត មីន អញ្ជើញក្នុងពីធីពិសារភោជនីយអាហារពេលល្ងាចនៅលើនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា


ខេត្តព្រះសីហនុនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រារព្ធនូវពីធីពិសារភោជនីយអាហារពេលល្ងាចនៅលើនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា INS Kadmath (P-29) ដោយមានការចូលរួមក្រោយអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
ឯកឧត្តមនាវាទោល Nithin Cariapp និងលោកវរនាវីទោល NiiNGarippa ដែលធ្វើឡើងនៅលើនាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌានៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងនោះផងដែរ។ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងមតិស្វាគមន៏យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានគណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌា INS Kadmath ដែលបានអញ្ជើញមកទឹកដីខេត្តព្រះសីហនុ៕