ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នា២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងក្រោអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

 

ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងគណៈប្រតិភូ នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត

ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំងបីឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃ មន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត។

 

មានប្រសាន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការ អរសាទរចំពោះលោក ឆាំ ឆតារា ប្រធាន មន្ទីរពាណីជ្ជកម្មខេត្តស្វាយរៀងថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ និងថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពាណិជ្ជកម្មខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមគោលការណ៍ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ ជាមួយនេះសូមសម្តែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះលោក មាក ឆវណ្ណារុន ដែលក្នុងរយៈពេលជារួម ៣៦ឆ្នាំ ជាមន្ត្រីរាជការរបស់មន្ទីរ និងជាប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត រយៈពេល ១៨ឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើការគ្រប់គ្រងដឹកនាំ និងបម្រើអង្គភាពឲ្យមានការអភិវឌ្ឍ រីកចម្រើន ប្រកបដោយភាពសុខដុមរមនា និងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងដំណើរការនៃការគាំទ្រ និងលើកកម្ពស់ការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ដូចជាសកម្មភាពគាំទ្រជាច្រើន ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការគ្រប់គ្រងធានាឲ្យការធ្វើពាណិជ្ជកម្ម របស់អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគក្នុងខេត្តមានការរីកចម្រើន ។

 

ឯកឧត្តមបានស្នើដល់ប្រធានមមន្ទីរថ្មី ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង អនុវត្តការងារឲ្យបានត្រឹមត្រូវស្របតាមការបែងចែក ភារកិច្ចទទួលខុសត្រូវ ត្រូវបន្តពង្រឹងការសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា យកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈ ដើម្បីឲ្យ ឆ្លើយតបទៅនឹងតម្រូវការការងារថ្មីៗក្នុងបរិបទឌីជីថល សំដៅធានានិរន្តភាពការងាររបស់ អង្គភាពប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវយក ចិត្តទុកដាក់បង្កើនការសហការក្នុងកិច្ចការងារផ្តល់សេវារដ្ឋបាល ទាំងក្នុងយន្តការមន្ទីរ និងក្នុង យន្តការអង្គភាពច្រកចេញចូលតែមួយខេត្តឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ស័ក្តិសមជា បន្តការអង្គភាពច្រកចេញចូលតែមួយខេត្តឲ្យបានល្អ មន្ត្រីផ្តល់សេវាជូនអាជីវករ ពាណិជ្ជករ អ្នកវិនិយោគ និងធុរជន ព្រមទាំងត្រូវមានការសហការ ល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា និងវិស័យឯកជន ក្នុងការរួម ចំណែកកសាង និងអភិវឌ្ឍន៍ខេត្តឲ្យកាន់តែមានការរីកចម្រើន ជាបន្តទៀត ដើម្បីគាំទ្រដល់ ដំណើរការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕