ខេត្តកែប៖ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យការសាងសង់ស្ដូបតម្កល់បដិមាព្រះបាទ ជ័យវរ្ម័នទី៧ ដែលស្ថិតនៅវិមានឯករាជ្យ ដែលបានសាងសង់ជិតរួចរាល់ និងពិនិត្យទីតាំងសួនច្បារមុខសាលាខេត្តដើម្បីត្រៀមអបអរសាទរបុណ្យសមុទ្រដែលជិតចូលមកដល់នៅពេលខាងមុខ៕