ប្រធានសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រគល់ជូនផ្ទះមួយខ្នងទំហំ ៥ គុណ ៦ម៉្រែត ដល់ប្រជាពលរដ្ឋជួបការលំបាកនៅខេត្តក្រចេះ


ផ្ទះមួយខ្នងមានទំហំទទឹង ៥ម៉ែត្រ បណ្តោយ ៦ម៉ែត្រ សង់ពីឈើនិងឥដ្ឋប្រក់សង័្កសីត្រូវបានប្រគល់ជូនលោក ពិន ស្រ៊ិន ជាមន្ត្រីសាលាឃុំ និងភរិយាឈ្មោះ សុខ ពៅ ជាប្រជាពលរដ្ឋជួបការលំបាកនិងជាស្រីពិការរស់នៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ជាអំណោយសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ប្រចាំក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ តាមរយឯកឧត្ដម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តក្រចេះ ក្រោមការចូលរួមពីលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាអមក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យក្រៅប្រទេសនិងជាប្រធានសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រចាំក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការអញ្ជើញរួមពីលោកជំទាវ ស៊ុន សាភឿន តំណាងរាស្ត្រ មណ្ឌលក្រចេះ លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិការសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ប្រចាំ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តក្រចេះ សហភាពសហាព័ន្ធយុវជនកម្ពុជា និងអាជ្ញាធដែនដី ។