គណៈប្រតិភូសភាទូវ៉ាលូ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២


គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រទេសទូវ៉ាលូ ដឹកនាំដោយ ឯកឧត្តម Iakoba Taeia Italeli ជាប្រធានសភា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា។