សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានរដ្ឋសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) អនុញ្ញាតឱ្យឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសរូបឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នៅកម្ពុជា៕