រសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត រួមនឹងក្រុមការងារចុះពង្រឹងខេត្តប៉ៃលិន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ម៉ម ហម សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលបានទទួលមរណភាពដោយរោគាពាធកាលពីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ស្វាមី លោកឪពុក និងជីតា មិនអាចមានថ្ងៃត្រឡប់វិញឡើយ និងសូមឲ្យវិញ្ញាណក្ខន្ធឯកឧត្តម ម៉ម ហម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។