កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងពេលឆាប់ៗនេះ


កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» តាមរយៈការរៀបចំសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែកដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាវិបត្តិសកលលោក!

សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

? កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦

? ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

? ប្រធានបទ៖ « រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

? សមាសភាពចូលរួម៖ • ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល • អង្គការអន្តរជាតិ • ស្ថាប័នអនុវត្តច្បាប់ • អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity) • គ្រឹះស្ថានហិរញ្ញវត្ថុ • ក្រុមហ៊ុនបច្ចេកវិទ្យា • ដៃគូអន្តរជាតិមកពីជុំវិញពិភពលោក

ℹ️ សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សន្និសីទអន្តរជាតិ ICCOS តាមរយៈ៖ https://ccos.gov.kh/km/៕