គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹង លោក អ៊ូ វីរៈ ជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ


(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា​ តំណាងដោយលោក សុខ ឥសាន បានសម្រេចដាក់ពាក្យបណ្តឹង ទៅកាន់អយ្យការអមសាលាដំ​បូងរាជធានីភ្នំពេញ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈ។
នៅក្នុងពាក្យបណ្តឹងរបស់ CPP បានបញ្ជាក់ថា លោក អ៊ូ វីរៈ បានធ្វើការអះអាងបរិហារកេរ្តិ៍ជាសាធារណៈថា «យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច នៅពេលនេះគឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក។ …..ឈ្មោះនេះក៏បានលើកឡើងថា ការដែលគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាត់ គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែ​ធ្វើ​ឲ្យបាត់​បង់ប្រជាប្រិយ​ភាពខ្លាំង ហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួន ក៏មិនពេញចិត្ត​ចំពោះយន្តការ​នេះដែរ»
គណបក្សប្រជាជនកម្ពុជា បានអះអាងថា អំពើរបស់លោក អ៊ូ វីរៈ ដែលបានធ្វើតាមមធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍គឺជាការបរិហាកេរ្តិ៍ជាសាធារណៈ និងបានបំពានទៅនឹងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
CPP 25-4-2016 (1)                                                          CPP 25-4-2016 (2)