នារសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vladimir Ilichyov អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី នាឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៨។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែមានភាពស៊ីជម្រៅ។
ក្នុងនោះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សាររុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ ស្វែងយល់ពីឱកាសវិនិយោគទៅវិញទៅមក។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់៕



