ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា និងសកលវិទ្យាល័យ SHINHAN នៃសាធារណៈកូរ៉េ


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​នៅ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី មាន​ប្រារព្ធ​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សកលវិទ្យាល័យ SHINHAN នៃ​សាធារណៈ​កូរ៉េ ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​តំណាង​សកលវិទ្យាល័យ SHINHAN នៃ​សាធារណៈ​កូរ៉េ។
ការ​ចុះ​អនុស្សរណៈ​នៃ​​ការ​យោគយល់​គ្នា ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខួរ​ក្បាល​កុមារ​នៅ​កម្ពុជា​ហើយ​គម្រោង​នេះ​មាន​រយៈពេល​ចំនួន​០២​ឆ្នាំ និង​ការ​អនុវត្តន៍​ដោយ​សកលវិទ្យាល័យ SHINHAN នៃ​សាធារណៈ​កូរ៉េ លើ​ផ្នែក​មត្តេយ្យសិក្សា និង​បឋមសិក្សា នៅ​ប្រទេស​កម្ពុជា។