សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស។ ក្រុមហ៊ុនបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើទីផ្សារទេសចរណ៍អន្តរជាតិ ដែលជួយពង្រឹងការស្តារវិស័យទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនមូលដ្ឋាន។