ក្រុមការងារអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) រួមជាមួយទីប្រឹក្សាបច្ចេកទេស និងក្រុមបេសកកម្មធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានចុះត្រួតពិនិត្យការអនុវត្តគម្រោងស្តារ និងជួសជុលឡើងវិញ


នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) រួមជាមួយទីប្រឹក្សាបច្ចេកទេស និងក្រុមបេសកកម្មធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានចុះត្រួតពិនិត្យការអនុវត្តគម្រោងស្តារ និងជួសជុលឡើងវិញប្រព័ន្ធធារាសាស្រ្តចំនួន ២ ខ្សែ គឺប្រព័ន្ធធារាសាស្រ្តអន្លង់រុន និងប្រព័ន្ធធារាសាស្រ្តតាម៉ៅ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។
១. ការងារស្តារ និងជួសជុលឡើងវិញប្រព័ន្ធធារាសាស្រ្ត អន្លង់រុន សម្រេចបានប្រមាណ ១០% រួមមាន ៖
– ធ្វើការស្តារប្រឡាយរងទី២ និងប្រឡាយរងទី៣ សរុបប្រវែង ១៦.៣៨០ ម៉ែត្រ
– សាងសង់សំណង់ទទួលទឹកក្បាលហុង ចំនួន ០១ កន្លែង
– សាងសង់សំណង់ស្ទាក់ទឹក ឬបញ្ចាល់កំពស់ទឹក ចំនួន ០៧ កន្លែង
– សាងសង់សំណង់ចែកចាយ ឬដោះទឹក ចំនួន ៦៨ កន្លែង
– សាងសង់ស្ពានផ្លូវរទេះគោ ចំនួន ១៦ កន្លែង
– សាងសង់សំណង់បញ្ចាល់ទឹកចុងប្រឡាយ ចំនួន ០៦ កន្លែង
– សាងសង់សំណង់លូជ្រុង ចំនួន ០៤ កន្លែង
– ជួសជុលសំណង់ទ្វារទឹក​នៃសំណង់ស្ទាក់ទឹក ចំនួន ០១ កន្លែង
– បោះបង្គោលបេតុងកំណត់ព្រំតាមបណ្តោយប្រឡាយរៀងរាល់ ១០០ ម៉ែត្រ
– សាងសង់អគារសហគមន៍ ចំនួន ០១ ខ្នង ។
២.ការងារស្តារ និងជួសជុលឡើងវិញប្រព័ន្ធធារាសាស្រ្ត តាម៉ៅ សម្រេចបានប្រមាណ ១០% រួមមាន ៖
– ស្តារប្រឡាយរង និងប្រឡាយចែកចាយទឹក សរុបចំនួន ១១.៥៣០ ម៉ែត្រ
– សាងសង់សំណង់ទទួលទឹក ចំនួន ០២ កន្លែង
– សាងសង់សំណង់ស្ទាក់ទឹក ឬបញ្ចាល់កំពស់ទឹក ចំនួន ០៦ កន្លែង
– សាងសង់សំណង់ចែកចាយ ឬដោះទឹកពីប្រឡាយរង ចំនួន ២៤ កន្លែង
– សាងសង់សំណង់ចែកចាយ ឬដោះទឹកពីប្រឡាយចែកចាយទឹក ចំនួន ២៦ កន្លែង
– សាងសង់ស្ពានផ្លូវរទេះគោ ចំនួន ០៦ កន្លែង
– សាងសង់សំណង់បញ្ចាល់ទឹកចុងប្រឡាយ ចំនួន ០៥ កន្លែង
– សាងសង់សំណង់លូជ្រុង និងស្ពាន ចំនួន ០១ កន្លែង
– ជួសជុលសំណង់ស្ទាក់ទឹក ឬបញ្ចាល់កំពស់ទឹក ចំនួន ០១ កន្លែង
– បោះបង្គោលបេតុងកំណត់ព្រំតាមបណ្តោយប្រឡាយរៀងរាល់ ១០០ម៉ែត្រ
– សាងសង់អគារសហគមន៍ ចំនួន ០១ ខ្នង ។