នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួចំនួនធំ ជូនរដ្ឋបាលខេត្តបាត់ដំបង និងបន្តចុះជួបសំណេះសំណាល និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកពីភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ចំនួន៦០គ្រួសារ ក្រោយទទួលរងឥទ្ធិពលទឹកជំនន់ពីទឹកស្ទឹងបវេល បណ្តាលឱ្យមានការជន់លិច ភូមិទាំងស្រុង កាលពីយប់ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៦កន្លងមក។
ពិធីសំណេះសំណាលនេះធ្វើឡើងនៅបរិវេណវត្តព្រះពន្លា ស្រុកថ្មគោល៕






















