នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ូ សាន ព្រមទាំងក្រុមគ្រួសារ បានរៀបចំប្រគេនយាគូចំពោះព្រះសង្ឃ និងអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីដារពិស្តារ និងរាប់បាត្រប្រគេនព្រះសង្ឃព្រមទាំងវេរភត្តាហារ(ចង្ហាន់ថ្ងៃត្រង់) និងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ និងស្តាប់ព្រះសង្ឃសូត្រមន្ត ពហូទេវាឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី៣ ក្នុងទីអារាមវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ) ៕


