វិស័យធនធានទឹក គឺជាវិស័យអាទិភាព និងមានសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ។
-នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥៤ ប្រព័ន្ធ មានលទ្ធភាពស្រោចស្រព បានប្រមាណ ចំនួន ២ ០០៦ ៧២២ ហិកតា (ស្រូវវស្សា ១ ៤០៤ ៧៩១ ហិកតា និងស្រូវប្រាំង ៦០១ ៩៣១ ហិកតា) និងដំណាំរួមផ្សំចំនួន ១២ ២៤២ ហិកតា (គិតត្រឹមឆ្នាំ២០២៥)។

