នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានសិក្ខាសាលាផ្សព្វផ្សាយស្ដីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមធិបតីភាពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសំណាក់ អភិបាលស្រុក ក្រុង មេឃុំ ស្មៀន តំណាងធនាគារឯកជន ប្រមាណ ៣៥០នាក់ ។