គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា​ បញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវនៅចិន ដោយទទួលបានលទ្ធផលផ្លែផ្កា​ និងបទពិសោធន៍ថ្មីៗពីប្រទេសចិន


យោងតាមស្មារតីនៃការអនុវត្តកុងសង់ស៊ីសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងអនុស្សរណៈនៃការយោគយល់គ្នារវាងគណបក្សទាំងពីរ, ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ គណៈទាក់ទងការបរទេស បានដឹកនាំគណៈប្រតិភូគណបក្សចំនួន ៥០រូប​​ ទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងបទពិសោធន៍ថ្មីៗពីប្រទេសចិន។

ពិធីនេះមានសមាសភាពជាសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត មន្ត្រីស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល អ្នកស្រាវជ្រាវ ធុរកិច្ចជន និងតំណាងអង្គការ សង្គមស៊ីវិល ទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចនេះបានផ្ដល់ឱកាសឱ្យគណៈប្រតិភូបានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច អភិបាលកិច្ច ព្រមទាំងសិក្សាអំពីការកសាងសមត្ថភាពមន្ត្រីគណបក្ស៕

ខាងក្រោមនេះជាលទ្ធផលរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា​ នៅប្រទេសចិន៖