ថ្ងៃសុក្រ ទី១៣កើត ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧ កម្ពុជាប្តេជ្ញាឆ្ពោះទៅសម្រេច បាននូវគោលដៅ សូន្យបី និង៩៥-៩៥-៩៥ ឆ្នាំ២០២៥។
លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧
