សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងភរិយាថ្នាក់ដឹកនាំជាច្រើន ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញចូលអុជធូប ថ្វាយបង្គំព្រះ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ចំពោះវត្ថុស័ក្តិសិទ្ធនៅក្នុងក្រសួងអភិរក្សអង្គរ ដែលមានស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
តាមការបញ្ជាក់ពីព្រឹទ្ធាចារ្យ នៅទីនោះបានបញ្ជាក់ថា ក្រសួងអភិរក្សអង្គរ បានកសាងឡើងនៅ១៩០៨ (សម័យបារាំង) ស្ថិតនៅបរិវេណវត្តឥន្ទកោសី ដែលជាកន្លែងសម្រាប់តម្កល់វត្ថុបុរាណក្នុងសម័យអង្គរ និងជាទីកន្លែងស័ក្តិសិទ្ធិបំផុត ដែលប្រជាពលរដ្ឋតែងមានជំនឿតាំងពីបរមបុរាណ៕