នៅព្រឹកថ្ងៃពុធទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សា ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង៥ បានអញ្ជើញចុះទៅមូលដ្ឋានកងទ័ព១១៥ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នូវសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ នាយទាហាន នាយទាហានរង ពលទាហាន ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងឧកាសបុណ្យភ្ជុំបិណ្ឌ។









