ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់សេវារថយន្តក្រុងសាធារណៈជូនបងប្អូនជិះ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ។
ព័ត៌មានលម្អិត៖
រយៈពេល៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
លក្ខខណ្ឌ៖ មិនតម្រូវឱ្យមានការចុះឈ្មោះ និងមិនចាំបាច់បង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីឡើយ។
សូមអញ្ជើញបងប្អូន អ៊ុំពូមីង លោកតាលោកយាយ មកទទួលសេវារថយន្តក្រុងសាធារណៈ ដែលមានសុវត្ថិភាព និងផាសុកភាព ដើម្បីទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារដោយក្តីរីករាយ។








