សម្តេចតេជោ ហ៊ុន សែន : “ខ្ញុំនឹងបង្ហោះសារសំឡេង នៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាសបាន សម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ”


សម្តេចតេជោ ហ៊ុន សែន : តាមពិតខ្ញុំ មិនគួរតមាត់ជាមួយពួកបំផ្លាញជាតិ ប៉ុន្មានក្បាល នៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា
(បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននឹងអាចភាន់ច្រឡំ។

តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី រហូតពេលនេះឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មី ពួកឆ្កែ ក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយ ទើបបោះក្រដាសប្រាក់ថ្មី។

ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម 2.5ពាន់លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែ ចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែ ជាង៥ពាន់លានដុល្លារ ដែលជាមធ្យម៥០០ ទៅ ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារ។

សូមពួកនៅក្រៅស្រុក ប្រញ៉ាប់យកលុយ ដែលប្រមូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹក ដែលពេលនេះ កំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។

ខ្ញុំនឹងបង្ហោះសារសំឡេង នៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាសបាន សម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។

ឱពួកបោកប្រាស់ក្រៅស្រុកអើយ បើចេះត្រូវ ចេះឲ្យគេកោត តែបើឆោត គឺត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាល អស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាច ដូចដែលអស់លោកដេក
ចង់រាល់ថ្ងៃ៕