សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលថ្វាយបង្គំសាកសួរសុខទុក្ខ ពីព្រះរាជសុខភាព របស់សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា


ក្នុងឱកាស អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តបទុមវតី នារសៀលថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទូលសុំពរជ័យ និងទូលសាកសួរពីស្ថានភាពនៃព្រះរាជសុខភាពរបស់ព្រះអង្គ ព្រមទាំងនាំនូវបច្ច័យ មួយចំនួនថ្វាយ សម្តេចព្រះមហាសង្ឃរាជ ផងដែរ ៕