សម្តេចភក្តី សាយ ឈុំអញ្ជើញចូលរួម មិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា


ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាសមាជិកគណ:អធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨ ~ ២ធ្នូ ២០១៧ នៅសាលសន្និសីទចតុម្មុខ។