ថ្ងៃសៅរិ៍ ១៤កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ គ.ស ២០១៧ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ -២ ធ្នូ ២០១៧)។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ប្រារព្ធឡើងនៅបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណ៣៦០០ នាក់។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត លើកឡើងថា២ធ្នូ ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៣៩ឆ្នាំ “ ២ធ្នូ ១៩៧៨-២ធ្នូ ២០១៧ “ នៃកំណើតរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ។
ទិវាជាប្រវត្តិសាស្រ្តនៃដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់មាតុភូមិ និងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ៕