ពលរដ្ឋ៨៧គ្រួសារ នៅឃុំកណ្តៀងរាយ ទទួលអំណោយមនុស្សធម៌ ពីក្រុម១៥៧


នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ លោក ម៉ឺង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំសមាជិក ក្រុមការងារថ្នាក់កណ្តាល នាំយកអំណោយ ដែលបានមកពីការឧបត្ថម្ភ របស់សមាជិក សមាជិកា មកជូនប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដែលប្រព្រឹត្តនៅក្នុងបរិវេណវត្តព្រៃអង្គ។

អំណោយដែលបានចែកជូនរួមមាន សំរាប់ប្រជាពលរដ្ឋចំនួន៨៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១លីត្រ ស្ករស ១គីឡូ ប៊ីចេង ១កញ្ចប់ អំបិល ១គីឡូ និងថវិកា ៥០,០០០រៀល។ ជូនយាយជី តាជី ចំនួន២០រូប (តា១០ យាយ១០) រួមមាន៖ ខោអាវយាយជី តាជី ១សំរាប់ និងថវិកា ៤០,០០០រៀល, ប្រគេនជូនវត្តព្រៃអង្គ ថវិកា ១,០០០,០០០រៀល និងព្រះសង្ឃគង់ក្នុងវត្តចំនួន ៤អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ ៤០,០០០រៀល៕