ខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវារណសិរ្ស ២ ធ្នូ (២.ធ្នូ.១៩៧៨-២.ធ្នូ.២០១៧)


ខេត្តស្ទឹងត្រែង៖ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៧បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវារណសិរ្ស ២ ធ្នូ (២.ធ្នូ.១៩៧៨-២.ធ្នូ.២០១៧) អង្គមីទ្ទិញនេះបានដំណើរការទៅក្រោមអធិបតីភាព៖
ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឯកឧត្ដម វ៉ាន់ វុធ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត
ឯកឧត្ដម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត។
សមាសភាពដែលបានអញ្ជើញចូលរួមជាកិត្តិយស រួមមាន៖
-សមាជិកក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត
-សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត
-ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត
-មន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
-លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ អនុវិទ្យាល័យ និងបឋម-មតេយ្យសិក្សាក្នុងខេត្ត
-ប្រជាពលរដ្ឋ សិស្ស និស្សិត និងក្រុមយុវជន។
សរុបចំនួនអ្នកចូលរួម មាន៖ ២២៥០នាក់។