នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត និងមន្រ្តីរាជការសាលាខេត្ត បានអញ្ជើញកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅវត្តជម្ពូរព្រឹក្សា ក្រុងស្វាយរៀង ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវបានប្រគេនបច្ច័យ១លានរៀល ព្រះសង្ឃ១៨អង្គ ក្នុងមួយអង្គ១០ម៉ឺនរៀល តាជីយាយជី ២៥រូបក្នុង មួយនាក់ ៤ម៉ឺនរៀល អាចារ្យ១០ម៉ឺនរៀលព្រមទាំងទេយ្យទានមួយចំនួនទៀត។ ដោយឡែកនៅព្រឹកថ្ងៃដដែល ឯកឧត្តម និងលោកជំទាវបានចាត់ឲ្យសហការីនាំយកបច្ច័យ ១លានរៀល និងទ័យ្យទានមួយចំនួនទៀត ប្រគេនដល់វត្តព្រៃឆ្លាក់ និងវត្តសន្តិភាពផងដែរ។
ក្នុងឱកាសពិធីឆ្លងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅថ្ងៃនេះ សូមឱ្យបុណ្យកុសលកេីតមានដល់ក្រុមគ្រួសារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមសមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

































































