កម្មវិធីប្រកួតកីឡាវាយកូនហ្គោល ផ្នែកនារី ពានរង្វាន់ សម្តេច សាយ ឈុំ


ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី ៣៩ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងដើម្បីជាការលើកទឹកចិត្តចំពោះវិស័យកីឡា វាយកូនហ្គោល ផ្នែកនារី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានរៀបចំកម្មវិធីប្រកួតកីឡាវាយកូនហ្គោល ផ្នែកនារី ពានរង្វាន់សម្តេច សាយ ឈុំ នៅទីលានវាយកូនហ្គោល ហ្គាដេនស៊ីធី។

កីឡាការិនី ចំនួន៤រូប ដែលបានចូលរួមប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត ក្នុងថ្ងៃនេះ មាន ៖

១. កញ្ញា ឆន វិច្ឆិកា កីឡាការីនីមកពីក្លិប ហ្គ្រែនភ្នំពេញ
២. កញ្ញា សារឿន ទេវី កីឡាការីនីមកពីក្លិប ស៊ីធីហ្គោល
៣. កញ្ញា សាយ ស្រីនី កីឡាការីនីមកពីក្លិប ស៊ីធីហ្គោល
និង ៤. អ្នកស្រី កាន់ វង្ស កីឡាការីនីមកពីស៊ីធីហ្គោល

ចំពោះលទ្ធផលដែលទទួលបាន មានដូចខាងក្រោម ៖
ចំណាត់ថ្នាក់ លេខ ១ បានទៅ អ្នកស្រី កាន់ វង្ស មកពីក្លិបស៊ីធីហ្គោល ត្រូវបានទទួលពានរង្វាន់ ២ធ្នូ និងម៉ូតូ ហុងដា Scoopy i NCX សេរីឆ្នាំ២០១៨ ចំនួនមួយគ្រឿង ។
ចំណាត់ថ្នាក់លេខ២ បានទៅ កញ្ញា សារឿន ទេវី ទទួលបានរង្វាន់ ម៉ូតូហុងដា DREAM 100 សេរីឆ្នាំ 2018 ចំនួនមួយគ្រឿង។
ចំណាត់ថ្នាក់លេខ៣ បានទៅកញ្ញា សាយ ស្រីនី បានទទួលរង្វាន់ ម៉ូតូហុងដា BEAT សេរីឆ្នាំ ២០១៨ ចំនួនមួយគ្រឿង ។
ចំណាត់ថ្នាក់លេខ៤ បានទៅកញ្ញា ឆន វិច្ឆិកា មកពីក្លិបហ្គ្រេនភ្នំពេញ បានទទួលរង្វាន់ម៉ូតូហុងដា VAVE 100 សេរីឆ្នាំ ២០១៨ ចំនួនមួយគ្រឿង ។