គណៈកម្មាធិការគណបក្សស្រុកស្អាង បានរៀបចំបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំកោះខែល អាណត្តិទី៦ ឆ្នាំ២០២៧


ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ភួង ភិរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះខែល និងលោក ជឺ គីមហៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំកោះខែល អាណត្តិទី៦ ឆ្នាំ២០២៧ ដោយមានសមាសភាពចូលរួមជា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ តំណាងគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ សាខាគណបក្សចំណុះគណៈកម្មាធិការគណបក្សឃុំ និងប្រធានក្រុមបក្ស សរុបចំនួន ៥៧៧ នាក់។