សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើចំណុចសំខាន់ៗ ជាច្រើន រួមមាន៖១.សេដ្ឋកិច្ច និងពាណិជ្ជកម្ម ២.ទំនាក់ទំនងសភា និង៣.បច្ចេកវិទ្យា និងសណ្តាប់ធ្នាប់អន្តរជាតិ និងព្រំដែន៕





