ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកកោះសូទិន ដើម្បីពង្រឹងទំនាក់ទំនង និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន


នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ជាតិ រួមទាំងសមិទ្ធផលនានា ជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិទាំងអស់ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្តាប់យកនូវសំណូមពរ និងបញ្ហាប្រឈមនានាពីមូលដ្ឋាន ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្នុងការស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ។

ពិធីសំណេះសំណាលនេះ មានអ្នកចូលរួមសរុបចំនួន ១៦៨នាក់ រួមមាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២, ឯកឧត្តមប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា, ថ្នាក់ដឹកនាំ ទីប្រឹក្សាខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា, ឯកឧត្តមប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន, តំណាងរដ្ឋបាលខេត្តកំពង់ចាម, ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, ថ្នាក់ដឹកនាំស្រុក, សមាជិកក្រុមប្រឹក្សាឃុំទាំង៨, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៨, ស្មៀនឃុំទាំង៨ និងប្រធានភូមិទាំងអស់ ក្នុងស្រុកកោះសូទិន៕