ឯកឧត្តម ណុប ចាន់ណារិន្ទ ចុះជួបថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីអធិការកិច្ចខេត្តំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៧


បន្ទាប់ពីទទួលភារកិច្ច ដែលឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្តីពីការជួយពង្រឹងការងារនៅមន្ទីអធិការកិច្ច ខេត្តកំពង់ស្ពឺ រួចមក កាលពីរសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអធិការកិច្ច បានចុះជួបថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីអធិការកិច្ចខេត្តំពង់ស្ពឺ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ និងសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៧ និងធ្វើរបាយការណ៍គោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីបានជ្រាបដ៏ខ្ពង់ខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្តាប់របាយការណ៍ ស្តាប់បញ្ហាប្រឈម និងបានតម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមន្ទីទាំងអស់ ឱ្យយកចិត្តទុកដាក់លើយុទ្ធសាស្ត្រ«ព៤ជ៤» ដែលបានដាក់ចេញឱ្យអនុវត្ត ដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីពេលសន្និបាតរបស់ក្រសួង នាឆ្នាំ២០២៦កន្លងទៅ ។

ពិសេសលើការងារពង្រឹងការងារអភិវឌ្ឍធនធានមនុស្ស ការពង្រឹងការងារអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ការងារដោះស្រាយបណ្តឹង និងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ ដែលជាសរសរស្តម្ភនៃការងារអភិបាលកិច្ច។