ព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅនាទីឈាបនដ្ឋាន ក្នុងបរិវេណវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យសព និងផ្តល់កិត្តិយសប្រទានភ្លើងបូជាសពឧបាសក កុយ ហ៊ន ប្រជាពលរដ្ឋ រស់នៅក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៤៖៣០ នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ …. ៕















