ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៤:៤០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីបង់ក្លាដែស និងគណ:ប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងសវនាកាការងារ ក្នុងឱកាសដែលលោកជំទាវ អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។