នៅព្រឹក ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការបក្សស្រុកបូទុមសាគរ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោក តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ និងឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអណ្តូងទឹក។ ➡️សមាសភាពអញ្ជើញចូលរួមរួមមាន៖ ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ និងចុះមូលដ្ឋានឃុំទាំង៤ , ក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំទាំង៤ សរុបចំនួន ១០០នាក់ (មួយរយនាក់) ✳️របៀបវារៈ ១- ប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលភារកិច្ច និងតែងតាំងក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ និងក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានឃុំទាំង៤ ស្រុកបូទុមសាគរ ។ ២- ដាក់ឆ្លង ផែនការ សកម្មភាព និងគំរោងចំណាយថវិកាសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ៣- ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ៤- បញ្ហាផ្សេងៗ៕
ថ្ងៃសៅរ៍៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ជ.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ប្រធានក្រុមការងារគណបក្សខេត្ត
ចុះមូលដ្ឋានស្រុកបូទុមសាគរ


