អាជ្ញាធរមីន និងអង្គការ HALO Trust ប្តេជ្ញាពង្រឹងភាពជាដៃគូ ដើម្បីជំរុញសកម្មភាពបោសសម្អាតមីននៅកម្ពុជា


នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Rebecca Wicks នាយិកាកម្មវិធីអង្គការ HALO Trust ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះផ្តោតលើការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ HALO Trust ក្នុងការជំរុញការអនុវត្តសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកដល់ការកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព និងរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។