អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំករណីកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង)-ម៉ុកបាយ(ខេត្តតៃនិញ)


នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំករណីកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង)-ម៉ុកបាយ(ខេត្តតៃនិញ) ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្តលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកអភិបាលក្រុងបាវិត

លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត

លោកនាយកទីចាត់ការន្តរវិស័យសាលាខេត្ត

លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត

លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិច លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត

និងលោកប្រធានការិយាល័យគយ និងរដ្ឋាករក្រុងបាវិត។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដើម្បីមានដំណោះបញ្ជៀសការកកស្ទះ ក្នុងនោះជម្រុញដល់មន្ត្រីពាក់ព័ន្ធនៅច្រកទ្វាពន្លឿនការសម្រួលឯកសារចេញចូលទំនិញ និងមានវិធានការដោះស្រាយបញ្ហាអោយបានឆាប់រាល់ពេលមានការកកស្ទះ។