ឯកឧត្តម សាយ សំអាល់ ពិភាក្សាជាមួយWWFលើកិច្ចការពារធនធានធម្មជាតិនៅប៉ែកឦសាន្ត


ថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក លោក សេង ទៀក ជានាយកអង្គការWWFប្រចាំកម្ពុជាដឹកនាំគណៈប្រតិភូចូលជួប និងសំដែងការគួរសមនៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស្និទស្នាលលើកិច្ចសហការនានារបស់អង្គការ និងក្រសួងលើកិច្ចសហប្រតិបតិ្តការនាពេលកន្លងមកចំពោះ ការការពារធម្មជាតិ និងការអភិរក្សក្នុងតំបន់អភិរក្សនៅបែកឦសាន្ត។
ភាគីទាំងពីរបានបង្ហាញពីជំហរបន្តការជួយគាំទ្រគ្នាទៅវិញទៅមកទាំងលើវិស័យអភិរក្ស និងការការពារធនធានធម្មជាតិ៕