នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីបញ្ជាការទិសទី៣-សំឡូត ស្ថិតនៅទីប្រជុំជនតាសាញ់ នៃស្រុកសំឡូត ខេត្តបាត់ដំបង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈបញ្ជាការស្រាលឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ ដែលមានជាអាទិ៍ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោគ និងជាប្រធានគណៈបញ្ជាការស្រាលឯកភាព
សមរភូមិព្រំដែនកម្ពុជា-ថៃ ទិស យោធភូមិភាគទី៥, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោគ មេបញ្ជាការយោធភូមិភាគទី៥ និងជាអនុប្រធានទី១ គណៈបញ្ជាការស្រាល ឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៥ និងឯកឧត្តម អស់លោក ជាប្រធាន ជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣ ប៉ៃលិន-សំឡូត ព្រមទាំងលោកមេបញ្ជាការ មេបញ្ជារង នៃអង្គភាពចំណុ: ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។
ក្នុងឱកាសប្រកបដោយក្តីសោមនស្សរីករាយនេះផងដែរ សម្តេចភក្តី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងឈរជើងប្រតិបត្តិការ នៅគ្រប់សមរភូមិ ក្នុងភូមិសាស្ត្រ នៃយោធភូមិភាគទី៥ ។ហើយព្រមជាមួយគ្នានេះដែរ សម្តេចភក្តី ក៏បានប្រគល់ជូន នូវអំណោយជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ចាត់ចែងប្រើប្រាស់ ក្នុងអង្គភាព និងផ្ញើជូនដល់វីរយុទ្ធជនសមរភូមិមុខ នៃទិសយោធភូមិភាគទី៥ ដែលរួមមាន :
– ថវិកា ចំនួន ២០០.០០០. ០០០៛០០(ពីររយលានរៀល)។
– ត្រីខកំប៉ុង ១១៨កេស។
– មីកញ្ចប់ ១.០៤៣កេស។
– នំកញ្ចប់(to to’s cookies) ១១០កេស។
– ទឹកបរិសុទ្ធ(V-ACTIVE 1,5L) ៥០០កេស។
– ទឹកក្រូច(TOP UPP) ២០០កេស។
– តែសុខភាព(មីកុងលាំង) ២០០កេស។
– កាហ្វេរ(PIDA) ០២កេសស្មើនឹង ១០០ ប្រអប់។
– ស្កសរ ០៥បេ ស្មើនឹង ១២៥គក្រ។
– ទឹកត្រីរូបបង្កងប៉ាក ១០០យួរ។
– ទឹកស៊ីអ៊ីវរូបគោ ១០០យួរ។
– ទឹកប៉េងប៉ោះ,ទឹកម្ទេស និងទឹកសៀង ៣០កេស។
– ក្រម៉ា ៥០០ ។
– ស័ង្កសី ១១.០០០សន្លឹក។
– ក្រណាត់កៅស៊ូតង់(៤ម*៦ម) ៥.០៤០តង់។
– សំណាញ់ប៉ារ៉ា ៣០០០ដុំ។
– និងម៉ូតូត្រៃ ចំនួន ០៥គ្រឿង ផងដែរ ៕


