ឯកឧត្តម សេង​ ឡូត​ សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំការបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំជីរោទ៍ទី២​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជីរោទ៍ទី២​  និងគណៈកម្មាធិការគណបក្សឃុំជីរោទ៍ទី២​ បានសហការរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពឯកឧត្តម​ សេង​ ឡូត​សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជីរោទ៍ទី២​ ដោយមានការចូលរួមពីសមាជិកសមាជិការ​ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ​,​គណៈកម្មាធិការគណបក្សឃុំ​, សាខាបក្ស​ និងប្រធានក្រុមបក្ស​  ដែលជាអង្គបោះឆ្នោត​។ 

ពិធីបោះឆ្នោតស្ទាបស្ទង់បានដំណេីរការដោយរលូន​ ប្រកបដោយស្មារតីទទួលខុសត្រូវ​ សាមគ្គីភាព​ និងឯកភាពផ្ទៃក្នុង។