ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធ សាសនូបត្ថម្ភក៍ សោម សន់


នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធ សាសនូបត្ថម្ភក៍ សោម សន់ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល់ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣១ នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ជូនចំពោះ លោកបណ្ឌិត ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល់ អំពីការបាត់បង់ ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធ សាសនូបត្ថម្ភក៍ សោម សន់ ដែលត្រូវជាឪពុកបង្កើត បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣១ នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សោម សន់ គឺជា ការបាត់បង់នូវឪពុកបង្កើត ជាទីគោរពស្រឡាញ់ជាទីបំផុត ដែលរមែងតែងតែផ្តល់នូវពន្លឺ គុណតម្លៃ និងសេចក្តី ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងបានខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការសិក្សា អប់រំ ទូន្មានបុត្រា បុត្រី និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិ យ៉ាងច្រើនឥតគណនា។ ទឹកចិត្តដ៏ប្រពៃ និងអនុស្សាវរីយ៍របស់ ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធ សាសនូបត្ថម្ភក៍ សោម សន់ គឺពិតជាស្ថិតនៅក្នុងក្រអៅបេះដូង និងការចងចាំរបស់កូនចៅទាំងអស់គ្នាជារៀង រហូត។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុត ជាមួយ លោកបណ្ឌិត ឈួរ សុបញ្ញា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដួង វិញ្ញាណក្ខន្ធ ធម្មមង្គលសិរីពុទ្ធិញាណអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សោម សន់ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕