ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានក្រុមប្រឹក្សារាជធានី ជំរុញឱ្យបង្កើនកិច្ចការពារសន្តិ សុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ ខណៈរាជធានីភ្នំពេញ ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខណៈ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាក ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទ ល្មើសនៅក្នុងខែតុលា កន្លងមកនេះមានការថយចុះ ជា មួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែល្អ ប្រសើរ។ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឆ្នាំទី៣អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា សំរាប់អាជ្ញាធររាជធានីភ្នំពេញ មានភារកិច្ចគ្រប់វិស័យ ខណៈយើងជាម្ចាស់ផ្ទះរៀបចំ ដោយចាប់ផ្តើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដូវនេះ ក្នុង នាម ក្រុមប្រឹក្សា រាជធានីភ្នំពេញ ឯកឧត្តម សូម បន្ត លើកទឹកចិត្ត និង សម្តែង ការ កោតសរសើរ ចំពោះ កិច្ច ខិតខំ ប្រឹងប្រែង របស់ រដ្ឋបាល រាជធានីភ្នំពេញ អាជ្ញា ធរ មូលដ្ឋាន និង មន្ទីរ ពាក់ព័ន្ធ ទាំង អស់ ដែល កំពុង រួម សហការ គ្នា ដើម្បី លើក មុខមាត់ របស់ រាជធានីភ្នំពេញ ក៏ដូចជា ប្រទេស ជាតិ យើង ទាំង មូល នា ពេលនេះ ព្រោះ នេះ ជា កិត្តិយស របស់ យើង ទាំងអស់ គ្នា ។ លោក ហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងឱ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកាសនោះក៏បានលើកឡើងពីការត្រៀមរួចរាល់ជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដោយរៀបចំរួចរាល់ទាំង ការរក្សាសន្តិសុខ សុវត្ថិភាពសំរាប់ប្រតិភូ ការតុបតែង ការដាក់ទង់ជាតិនៃបណ្តាលប្រទេសដែលចូលរួម ការរៀបចំស្តង់ពិពណ៍ ការសំអាតអនាម័យបរិស្ថានជាដើម។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងអនុម័តរបៀបវារៈចំនួន២ ក្នុងនោះរួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញនិងបញ្ហាផ្សេងៗ៕

.j.jpg)

