ឯកឧត្តម វ៉ី សំណាង អញើញចូលរួមជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានវគ្គវិក្រឹតការជំនាន់ទី៤


ស្រុកភ្នំស្រួច (កំពង់ស្ពឺ) ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញើញចូលរួមជាកិត្តិយស ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានវគ្គវិក្រឹតការជំនាន់ទី៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ ដែលប្រារព្ឋធ្វើឡើងនៅវិទ្យាស្ថានកងទ័ពជើងគោក (ថ្លុកតាសេក)។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានសម្ដែងទឹកចិត្តរីករាយ និងកោតសរសើរ ចំពោះនាយទាហានវគ្គវិក្រឹតការជំនាន់ទី៤ ដែលជានាយទាំហានមោះមុត រៀនសូត្របានជ្រៅជ្រះ និងមានជំនាញច្បាស់លាស់ ពិសេសគឺបានប្រឹងប្រែងបំពេញការងារ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ។