ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បើកវគ្គបណ្ដុះបណ្ដាល ច្បាប់ បទបញ្ជា នីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សខេត្តរតនគិរី


ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សខេត្តរតនគិរី ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា សមាជិកគណៈកម្មាធិការកណ្ដាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាល ច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដល់សមាជិកគណបក្សដែលជាក្រុមអ្នកច្បាប់ថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងគ្រូឧទ្ទេសថ្នាក់ខេត្ត និងក្រុង/ស្រុក ដែលមានសមាជិកចូលរួម មានចំនួនសរុប១៥២នាក់ ស្ត្រី២៣នាក់។